Jump to content

រឿង រ៉ូមេអូ និង ហ្ស៊ុយលីយេ

ពីវិគីភីឌា

រ៉ូមេអូ និង ហ្ស៊ុយលីយេ (Romeo and Juliet) ជារឿងប្រលោមលោកមនោសញ្ចេតនាមួយ ដែលនិពន្ធតដោយ លោកវីលាម សេកស្ពៀរ ។​ រឿងនេះ ជាប្រលោមលោកស្នេហា ដ៏កំសត់ និង មានលក្ខណៈស្រដៀងនឹង រឿង ទុំទាវ របស់ព្រះភិក្ខុសោម។ រឿងនេះ ត្រូវបានរាប់ចូលជា អក្សរសីល្ប៍ខ្មែរ យូរមកហើយ ហើយនៅតែជារឿងពេញនិយមដល់បច្ចុប្បន្ន។

សង្ខេបរឿង

[កែប្រែ]

រឿងនេះស្ថិតនៅក្នុងក្រុង វីរ៉ូណា (Verona) ប្រទេសអ៊ីតាលី។ ចាប់ផ្ដើមឡើងដោយជំលោះគ្រួសារ ម៉ុង់តាហ្គោ (Montague) និង កាប់ពុយឡែត (Capulet) ។ ជំលោះគ្រួសារទាំងពីមិនដឹងជាកើតឡើងពីពេលណាទេ។ រ៉ូមេអូ ជាកូនក្នុងគ្រួសារ ម៉ង់តាហ្គោ បានស្រលាញ់ រ៉ូសាលីន (Rosaline) តែនាងមិនស្រលាញ់វិញ។ ហ្ស៊ុយលីយេ ជាកូនស្រីអាយុ ១៣ ឆ្នាំរបស់គ្រួសារ កាពុយឡែត។ ឪពុកម្ដាយរបស់នាង ចង់អោយនាងរៀបការជាមួយ ប៉ារីស ដែលជា មិត្តភក្តិរបស់ ព្រះអង្គម្ចាស់អេស្កាលឹះ របស់ ក្រុងវ៉េរ៉ូណា។ ទើបគ្រួសារ កាពុយឡែត ប្រារព្វពិធីជប់លៀងមួយ ក្នុងគេហដ្ឋានកាប់ពុយឡែត។ រ៉ូមេអូ ក៏ទៅចូលរួមពិធីនៅះដែរ ទោះពុំមនការអញ្ជើញក៏ដោយ ព្រោះគេគិតថាមានវត្តមានរ៉ូសាលីន។ ប៉ុន្តែ គេក៏ជួប និង ស្រលាញ់ ហ្ស៊ុយលីយេ ហើយវាជាការថើបលើកដំបូងរបស់ ហ្ស៊ុយលីយេដែរ។ រ៉ូមេអូបានលួចមកជួបនាងនោះយប់នោះ ហើយក្រោយមកពួកគេក៏សន្យា រៀបការជាមួយគ្នាដោយសំងាត់ ដោយមានការជួយពី លោកឪពុក ឡូរ៉ង់ (Friar Laurence)។ នៅថ្ងៃដែលពួកគេការ រ៉ូមេអូក៏ជ្រុលដៃសំលាប់ ទីបាល់ (Tybalt) ដែលជាបងប្អូនជីដូនមួយរបស់ ហ្ស៊ុយលីយេ ទើបព្រះអង្គម្ចាស់ អេះស្កាលឹះ បញ្ជូនគេចេញពី វ៉េរ៉ូណា ហើយមួយយប់មុនថ្ងៃចាកចេញ រ៉ូមេអូ បានលបទៅជួប ហ្ស៊ុយលីយេ ហើយជារាត្រីដំបូងរបស់គេ។ ក្រោយមក ហ្ស៊ុយលីយេ ត្រូវបានបង្ខំអោយរៀបការជាមួយ ប៉ារីស។ នាងក៏សូមជំនួយពី អាចារ្យ ឡូរ៉ង់ ហើយគាត់ក៏រៀបគំរោងមួយ ដោយអោយ ហ្ស៊ុយលីយេ ផឹកថ្នាំដេក ៤៨ ម៉ោង រួចគាត់បញ្ជូនគេអោយប្រាប់ រ៉ូមេអូ។ តែផែនការនេះបរាជ័យ ដោយរ៉ូមេអូ ទទួលដំណឹងថា ហ្ស៊ុយលីយេស្លាប់ ក៏ស្កាត់មកជួបនាងទាំងយប់ រួចលេបថ្នាំពុលសម្លាប់ខ្លួន ក្បៃរកន្លែងគេដាក់សាកសពនាង។ បន្តិចក្រោយមក ហ្ស៊ុយលីយេក៏ដឹងខ្លួន ឃើញ រ៉ូមេអូស្លាប់ ក៏ចាក់ពោះសំលាប់ខ្លួនតាម។ ទីបំផុតទើបគេទទួលស្គាល់ ភក្តីភាពស្នេហាអ្នកទាំងពីរ ហើយសាងរូបអ្នកទាំពីរ និង ឈប់ឈ្លោះគ្នាពីពេលនោះមក។

▶រ៉ូមេអូៈ ជាកូនរបស់ Montague និង ជាគូស្នេហ៍ដ៏ស្មោះស្ម័គ្ររបស់ហ្ស៊ុយលីយេ។ ▶ស៊ុលីយែតៈ កូនរបស់ Capulete ជាគូស្នេហារបស់ Romeo សត្រូវសូ៊ពូជរបស់Montague

  翻译: