Jump to content

អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci)

ពីវិគីភីឌា
អាមេរិកូ វេស្ពូស៊ី
Statue outside the Uffizi, Florence.
កើត(1454-03-09)មីនា 9, 1454
Florence, Republic of Florence, in present-day Italy
ស្លាប់កុម្ភៈ 22, 1512(1512-02-22) (អាយុ 57 ឆ្នាំ)
Seville, Crown of Castile, in present-day Spain
សញ្ជាតិItalian, Florentine
ឈ្មោះផ្សេងទៀតAmérico Vespucio [es]
Americus Vespucius [la]
Américo Vespúcio [pt]
Alberigo Vespucci
អាជីពMerchant, Explorer, Cartographer
ត្រូវបានគេស្គាល់ថាDemonstrating that the New World was not Asia but a previously-unknown fourth continent.[a]
ហត្ថលេខា


អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) បានប្រសូត្រនៅប្រទេសអ៊ីតាលី នៅថ្ងៃទី៩ ខែមិនា ឆ្នាំ១៤៥៤ ហើយលោកបានទទួលមរណភាពនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៥១២។ អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) គឺជាជនជាតិអ៊ីតាលី អ្នករុករក ហិរញ្ញករ និងជា អ្នកគូសផែនទី ហើយជាអ្នកដែលបង្ហើបបង្ហាញប្រទេសប្រេស៊ីល នឹងភាគខាងលិចប្រទេសឥណ្ឌា ដែលមិនមែនដំណាងឲ្យអាស៊ី ជាយភាគខាងកើតដូចជាកាស្មានដំបូងរបស់ កូឡំបូស (Columbus) ប៉ុន្តែជំនួសឲ្យការរួបរួមអស់ពីសមត្ថភាពក្នុងការស្វែងរកក៏បានបែងចែកដែនដីដ៏ធំដែលសព្វថ្ងៃគ្នាអ្នកណាដឹងពី អាហ្វ្រូ- អ៊ីរ៉ាស៊ី (Afro-Eurasians)។ តាមការធម្មតាបើយោងទៅតាម ពិភពលោកថ្មី បានក្លាយពាក្រទៅជា ទ្វីបដ៏ពិសេស ហើយក៏ក្លាយទៅជា អាមេរិក (America) នឹងអាមេរិកនេះទំនងជាឈ្មោះក្លាយមកពី កំណែប្រែថ្មីនៃឈ្មោះដំបូងរបស់ វេស្ពូស៊ី (Vespucci)។

សាវតា

[កែប្រែ]

អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) បានកើតនឹងលូតលាសធំធាត់ក្នុង ហ្វ្លរេន(Florence) អ៊ីតាលី(Italy)។ គាត់ជាកូនប្រុសទីបីនៃសើ ណាស្តាជីអូ(SerNastagio) ឬ អាណាស្តាស៊ីអូ(Abastasio) ដោយទទួលបានលិខិតវិញ្ញាបនកម្ម ហ្វ្លរេនទីន (Florentie) និង លីសាបែលតា។ ខណៈពេលដែបងប្រុសរបស់គាត់បានបញ្ជូនគាត់ឲ្យទៅរៀននៅសកលវិទ្យាល័យនៃ ភីសា(Pisa) ដែជាកន្លែងដែលខ្នះខ្នែងក្នុងការសិក្សា។ អាមេរិកូ វេស្ពូស៊ី (Amerigo Vespucci) បានជួប នឹង ពេញចិត្តនូវជីវិតពាណិជ្ជវិស័យ គឺគិតតែពីការរកចំណេញ។ ហើយគាត់បានគេជួលទៅធ្វើជាស្មៀនដោយអ្នកជំនួញ ហ្វ្លរេនទីន(Florentine) ផ្ទះនមេឌីស៊ី(house of Medici) ដែលដឹងនាំដោយ ឡូរេនហ្សូ ឌី មេឌីស៊ី(Lorenzo de Medici)។ វេស្ពូស៊ី (Vespucci)ទទួលបានការចូលចិត្តនឹងការថែររក្សាពី ឡូរេនហ្សូ ភីអ៊ើហ្វ្រេនសេស្កូ ឌី មេឌីស៊ី(Lorenzo Pierfrancesco de Medici) ដែលជាអ្នកដឹងនាំមុខជំនួយបន្ទាប់ពី ឡូរេនហ្សូ(Lorenzo) ដែលបានស្លាប់នៅឆ្នាម១៤៩២។ ក្នុងខែមិនាឆ្នាំ១៤៩២ មេឌីស៊ី(Medici) បានបញ្ជូនជនអាយុ៣០ឆ្នាំ វេស្ពូស៊ី (Vespucci) និង ដូណាតូ នីកូលីនី(Donato Niccolini) ជាភ្នាក់ងាសម្ងាត់ទៅមើលការិយាល័យដែលជាសាខាមេឌីស៊ី នៅ ខាឌីស(Cadiz) ប្រទេសអេស៉្បាញ និងទៅមើលអ្នកដឹងនាំនៅទីនេះព្រមទាំងបញ្ហាដែលទាក់ទងដទៃទៀតដែលស្ថិតក្រោមការសង្ស័យ។ ក្នុងខែមេសាឆ្នាំ១៤៩៥ ដោយល្បិចកលទុច្ចរិតរបស់សង្ឃរាជ្យ(ក្នុងសាសនាគ្រិស្ដ) ជូន រ៉ុឌ្រិហ្កេ ឌើ ហ្វ្រនសេខា(Juan Rodríguez de Fonseca) និងស្ដេចនៃ ខាស្ទីល(Crown of Castile) ដែលបានបំផ្លាញចំណាយផ្ដាច់មុខរបស់ពួកគេទៅលើ គ្រីស្តុបភើ កូឡុំប៊ូស(Christopher Columbus) និង ការចាប់ផ្ដើមដក់ចេញនូវនាវឹកសម្រាប់ទៅភាគខាងកើតប្រទេសឥណ្ឌា។ ទើបតែប្រហែលពេលកំឡុងឆ្នាំ(១៤៩៥-១៤៩៦) វេស្ពូស៊ី (Vespucci) បានគេជួលឲ្យធ្វើជាអ្នកប្រតិបត្តិនៅ ជីអានណូតូ ប៊ើរ៉ាឌី ដោយពាណិជ្ជករអ៊ីតាលីម្នាក់ដែលទើបនឹងស្លាប់នៅសើវីឡា(Seville)។ បន្ទាប់ពីរឿងទាំងនេះកន្លងផុតទៅ វេស្ពូស៊ី (Vespucci) បានបន្តរទិញទំនិញនិងម៉ៅយកទាំងអស់ក្នុងជំនួញ សម្រាប់បេសកកម្មរបស់គាត់នៅប្រទេសឥណ្ឌា។

នាវាចរណ៍លើកដំបូង

[កែប្រែ]

សំបុត្រដែលបង្ហាញជាសាធារណ៍ក្នុងឆ្នាំ១៥០៤ ដែលអះអាងពីរឿងរបស់វេស្ពូស៊ី (Vespucci) សរសេរដោយ សូឌើរីនី(Soderini) ដោយគាត់បានទៅកំសាន្ដទស្សនាមើលអស់ពេលយ៉ាងយូនៅពិភពលោកថ្មី ដោយចាកចេញពីប្រទេសអេស៉្បាញក្នុងឆ្នាំ១៤៩៧ ហើយត្រលប់មកវិញក្នុងខែតុលាឆ្នាំ១៥៩៨។ ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ដ្រដែលមានការសង្ស័យពីការរុករកកន្លែងថ្មី និង គិតទៅលើសំបុត្រដែលក្លែងបន្លំមួយ។ ទោះជាអ្នកណាក៏មិនសរសេរសំបុត្រដែលកត់សម្គាល់ពពីប្រពៃណីជនជាតិដើម រួមបញ្ចូលទាំងការប្រើប្រាស់អង្រឹងនិងផ្ទះសម្រាប់ឆ្ពុង។

នាវាចរណ៍លើកទីពីរ

[កែប្រែ]

ប្រហែលឆ្នាំ១៤៩៩-១៥០០ វេស្ពូស៊ី (Vespucci) បានចូលរួមបេសកកម្មបានពីរ បីដងក្នុងប្រទេសអេស៉្បាញ ជាមួយ អាឡង់សូ ឌើ អូជេដា(Alonso de Ojeda) ធ្វើជាមេបញ្ជាការកងនាវា។ ក្នុងគោលបំណងចង់បរនាវាជុំវិញភាគខាងត្បូង នឹង បញ្ចប់ចុះចតនៅទ្វីបអាហ្វ្រិកតាមសមុទ្រឥណ្ឌា។ បន្ទាប់ពីចុះចត់នៅច្រាំងនៃតំបន់មួយដែលសព្វថ្ងៃជាប្រទេស ហ្គុយយ៉ាណា(Guyana) វាហាក់ដូចជាដំបន់ពីដែលបានបែកចេញពីគ្នា។ វេស្ពូស៊ី (Vespucci) បានបរកប៉ាលឆ្ពោះទៅភាគខាងត្បូងដើម្បីស្វែងរកភ្នំ នៃទន្លេ អាម៉ាហ្សូន (Amazon River) និងការស្វែងរក៦°S ហើយមុនពេលការបរកប៉ាល់ក្រឡឹងជុំវិញនិងការឃើញ ទ្រីនីដាដ(Trinidad) ព្រមទាំង ទន្លេ អូរីណូកូ(Orinoco River ) និងការត្រលប់មកអេស៉្បាញវិញតាមផ្លូវ ហ៊ីស្ពានីអូឡា(Hispaniola)។ សំបុត្រ ដែលឡូរេនហ្សូ ភីអ៊ើហ្វ្រេនសេស្កូ ឌី មេឌីស៊ី(Lorenzo Pierfrancesco de Medici) ដែលចោទប្រកាន់ថាវេស្ពូស៊ី (Vespucci) បានសម្រេចចិត្តធ្វើដំណើតាមចិត្តរបស់គាត់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៤៩៩ក្នុងពេលធ្វើនាវាចរណ៍របស់គាត់។ ទោះជាយ៉ាងណាក៏ដោយការចោទប្រកាន់នេះប្រហែលជាមិនមែនជាការពិតនោះទេ ហើយដោយគ្នានអ្នកនាជឿជាក់លើលិខិតនេះឡើយ។

នាវាចរណ៍លើកទីបី

[កែប្រែ]

កាធ្វើនាវាចរណ៍ពិតប្រាកដរបស់វេស្ពូស៊ី (Vespucci) មានការដឹងនាំដោយ ហ្កោនកាឡូ ខូលហូ(Gonçalo Coelho) ក្នុងឆ្នាំ១៥០១-១៥០២ទៅប្រទេសប៉ទុយហ្កាល ពីរបីដង។ ចេញពី លីសប៊ន(Lisbon) កងនាវាបរកប៉ាលដំបូងទៅ កាពី វើដ(Cape Verde) ជាកន្លែងដែលពួកគេជួបកប៉ាលពីររបស់ ប៉េដ្រូ អាលវ៉ារេស ខាប្រាល(Pedro Álvares Cabral) ដែលត្រលប់ពីឥណ្ឌា។ ក្នុងលិខិតនិយាយពីកាពីវើដ(Cape Verde)ដែល វេស្ពូស៊ី(Vespucci) បាននិយាយថាគាត់សង្ឃឹមថានឹងបានទៅទស្សនានៅកន្លែងដដែរដែលអាល់វ៉ាស ខាប្រាល(Álvares Cabral) បានពិនិត្យរួចមកហើយ និងស្នើឡើងថានឹងមានបំណងចង់បរកប៉ាល់ទៅភាគខាងលិចទៅអាស៊ី ដូចនៅឆ្នាំ១៤៩៩-១៥០០។ នៅលើច្រាំងនៃប្រទេសប្រស៊ីលពួកគេបានបរកប៉ាល់ទៅភាគខាងត្បូងពីច្រាំងអាមេរិកខាងត្បូងទៅដល់ឈូងសមុទ្រ រីអូ ឌើ ជេនណេរ៉ូ(Rio de Janeiro)។ បើសិនជារឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់ត្រូវបានគេជឿជាក់ គាត់បានមកដល់រយៈទទឹងនៃប៉ាតាហ្គូនី(Patagonia) មុនពេលគាតត្រលប់មកវិញ ទោះបីជាវាមើលទៅហាក់ដូចជាមានការសង្ស័យ តាំងពីបញ្ជីរបស់គាត់គឺមិនមានការកត់សម្គាល់ឲ្យទូលំទូលាយពីច្រាំងទន្លេរីអូ ឌើ ឡា ផ្លាតា(Río de la Plata) ជាកន្លែងដែលគាត់គួតែទៅប្រសិនបើគាត់ចាកឆ្ងាយទៅភាគខាងត្បូង។ ផែនទីអាមេរិកខាងត្បូងដែលគូសដោយប្រទេសប៉ទុយហ្កាលបានបង្កើតឡើងបន្ទាប់ពីការធ្វើនាវាចរណ៍នៃខូអេលហូ(Coelho) និងវេស្ពូស៊ី (Vespucci) ដោយមិនបានបង្ហាញកន្លែងមួយចំនួនដែលសព្វថ្ងៃជាកាណានេអែល (Cananéia) នៅរយៈបណ្ដោយ ២៥o ខាងត្បូង ដូចច្នេះផែនទីនេះប្រហែលជាតំណាងឲ្យតែអាណាចក្រមួយចំនួនធំនៅភាគខាងត្បូងក្នុងពេលនៃដំណើនាវាចរណ៍របស់គាត់។ បន្ទាប់ពីពាក់កណ្ដាលបេសកកម្មដំបូង វេស្ពូស៊ី (Vespucci) បានគូសផែនទីទូទាំងភាគខាងត្បូងគឺ អាលផា(Alpha)និងបេតា សេនតាអ៊ូរី(Beta Centauri) ដែលល្អស្អាតដូចជាក្រុមតារា ក្រូស(constellation Crux) ទោះបីជាតារាទាំងនេះធ្លាប់បានដឹងដោយក្រិចបុរាណក៏ដោយ ក៏មានការធ្លាក់ចុះខ្សោយជាបន្តបន្ទាប់តាំងពីដើមរហូតដល់ក្រោមព្រំដែនទ្វីបអ៊ីរ៉ុបដូចនេះពួកគេបានបំផ្លេចវាចោល។ ក្នុងការត្រលបមកវិញរបស់គាត់ពីលីសប៊ន(Lisbon) វេស្ពូស៊ី(Vespucci) បានសរសេរក្នុងលិខិតមួយទៅមេឌីស៊ី (d'Medici) ថាដែនដីដែកពួកគេបានរុករកគឺជាដែនដីដ៏ធំដែពួកគេរកឃើញមុនអ្នកដទៃនិងមានលក្ខណៈខុសពីទ្វីបអាស៊ីដែលពណ៌នាដោយ ផ្ទូលេមី(Ptolemy) ឬក៏ មាកូផូលូ(Marco Polo) ដូច្នេះវាគួតែជាពិភពលោកថ្មីដែលវាជាទ្វីបទី៤ដែលគេមិនដែលដឹងពិមុនមកបន្ទាប់ពីអ៊ីរ៉ុប អាស៊ី និង អាហ្វ្រិច។

នាវាចរណ៍លើកទីបួន

[កែប្រែ]

នាវាចរណ៍លើសមុទ្រលើកទី៤របស់គាត់គឺជាបេសកកម្មផ្សេងរបស់គាត់សម្រាប់ស្ដេចប៉ទុយហ្កាលចុះទៅភាគខាងត្បូងនៃច្រាំងប្រទេសប្រស៊ីលដែលចេញដំណើក្នុងខែឧសភា ឆ្នាំ១៥០៣និងត្រលប់មកប៉ទុយហ្កាល់វិញនៅ ខែមិថុនា ឆ្នាំ១៥០៤។ ដូចដែលបានពោលនៅការធ្វើនាវាចរណ៍លើកដំបូងរបស់គាត់ ដំណើនាវាចរណ៍ចុងក្រោយរបស់គាត់នៅក្នុងឆ្នាំ១៥០៣-១៥០៤គឺ មានការជំទាស់ប្រកែកគ្នាក្នុងការយកកន្លែង។ ប្រភពតែមួយនៃពត៌មានសម្រាប់នាវាចរណ៍លើកទីមួយរបស់គាត់គឺ លិខិត សូដើរីនី(Soderini) ប៉ុន្តែមានការទំទាស់ពីអ្នកប្រាជ្ញសម័យថ្មីពីរបីនាក់ពីលិខិតដែលសរសេរដោយវេស្ពូស៊ី (Vespucci) គឺសូដើរីនី(Soderini) នេះពេលខ្លះវាក៏នៅមានការនិមច្បាស់លាស់ទោះជាវេស្ពូស៊ី (Vespucci)ជាអ្នកធ្វើដំណើផ្ទាល់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយក៏ឯកសារប៉ទុយហ្កាលយល់ស្របជាមួយដំណើនាវាចរណ៍ដែលធ្វើដំណើឡើងដោយនាវឹកហ្កូនកាឡូ ខូអេលហូ (Gonçalo Coelho)ក្នុងឆ្នាំ១៥០៣-១៥០៤។ វាដូចជាបេសកកម្មរបស់នាវឹកកាលពីឆ្នាំ១៥០១ក្ន(នាវាចរណ៍លើកទី៣របស់វេស្ពូស៊ី) នឹងដូចច្នេះវាគឺអាចធ្វើបានតែម្យ៉ាងដែលវេស្ពូស៊ី(Vespucci) បានទៅលើកប៉ាល់ដ៏ល្អមួយនេះ។ ទោះជាយ៉ាងណាក៏ដោយវាគឺមិនមានសិទ្ធពេញលេញក្នុងការយល់ព្រមជាមួយវេស្ពូស៊ី (Vespucci) ដែលគាត់នៅលើកប៉ាល់និងមានការពិបាកខ្លះដែលមានក្នុងរបាយការណ៍ កាលបរិច្ឆេត និង ពត៌មានលំអិតផ្សេងៗទៀត។ លិខិតនៃរឿងនេះមានការជជែករកខុសត្រូវគ្នាបន្ទាប់ពីវេស្ពូស៊ី(Vespucci) បានស្លាប់ ជាពិសេសអ្នកនៅក្នុងណោមអ្នកដែលគាំទ្រកូឡុំប៊ូសដែលជាអ្នកបានជឿជាក់ពីអទិភាពរបស់កូឡុំប៊ូសសម្រាប់ការស្វែងរកអាមេរិក និងដែលបានចាប់ផ្ដើមទំលាយ និង ពិតជាបានបំផ្លាញកេរ្ដិ៍ឈ្មោះរបស់វេស្ពូស៊ី (Vespucci)។

  翻译: