នាថ្ងៃពុធ ទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈក្នុងរយៈពេល ៥ឆ្នាំ រាប់ពីឆ្នាំ ២០២៥-២០៣០ ដោយមានការចូលរួមក្រោមអធិបតី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប។ កិច្ចសហការរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យវប្បធម៌ និងសិល្បៈខ្មែរ។ ការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងការផ្តល់ឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ នឹងជួយធានាថា វប្បធម៌ និងសិល្បៈខ្មែរ នឹងត្រូវបានអភិរក្ស និងអភិវឌ្ឍឱ្យកាន់តែរឹងមាំ និងទូលំទូលាយក្នុងសង្គមកម្ពុជា។ #ChipMong271MegaMall #ChipMongMall #ChipMongRetail #MostGlobalBrands #PremiumMall #ក្រុមហ៊ុនជីបម៉ុងលើកស្ទួយវប្បធម៌ខ្មែរ
-
+5