KICPAA

KICPAA

Government Relations Services

Phnom Penh, Phnom Penh 170 followers

Be a recognized and trusted accountancy body in Cambodia.

About us

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA or the Institute) is the only one independent and non-profit institution in Accounting and Auditing profession in Cambodia which was established by the 2002 Law on Corporate Accounts, Their Audits, and the Accounting Profession and subsequently the 2016 Law on Accounting and Auditing of the Kingdom of Cambodia. The Institute has been established with a view to protect the public interest and the interest of the profession; to govern its members through professional capacity development; to enhance compliance with standards, professional codes of conduct, rules and regulations; and to develop and manage professional accounting education programmes. VISION Be a recognized and trusted accountancy body in Cambodia. MISION To uphold public interest by regulating and educating the professional accountants to the highest professional standards and codes of ethics, and maintaining the confidence of the public in the profession. CORE VALUES: F.A.I.R Fairness – the Institute will be committed to treating all members in a fair, impartial and consistent manner; Accountability – the Institute will accept responsibility for their actions and decisions; Integrity – the Institute will act in an honest, ethical, and professional manner in all endeavours; Respectfulness – the Institute will be responsive, considerate, and courteous to all members and the public.

Website
www.kicpaa.org
Industry
Government Relations Services
Company size
11-50 employees
Headquarters
Phnom Penh, Phnom Penh
Type
Nonprofit
Founded
2003

Locations

  • Primary

    8th Floor, VTRUST Tower, St 169, Sangkat Veal Vong, Khan 7 Makara

    Phnom Penh, Phnom Penh 12000, KH

    Get directions

Updates

  • សេចក្តីជូនដំណឹងស្តីពី កាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ មកនិយ័តករគណនេយ្យនិងសវនកម្ម

    • No alternative text description for this image
    • No alternative text description for this image
  • សេចក្តីជូនដំណឹងស្តីពី ការផ្លាស់ប្តូររូបិយប័ណ្ណជាប្រាក់រៀលសម្រាប់ថ្លៃសមាជិកភាព និងសេវាផ្សេងៗប្រចាំ វ.គ.ស.ក. Announcement on the Changing of Currency into Khmer Riel (KHR) for Membership Fees and Other Services of KICPAA ទាញយកសេចក្តីជូនដំណឹង៖ https://shorturl.at/ho0MA Download announcement: https://shorturl.at/ho0MA

    • No alternative text description for this image
    • No alternative text description for this image
  • នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ គ.ស.២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង លោកបណ្ឌិត លី សុខហេង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖ -ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ -ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង -ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។ សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី សិស្ស និងនិស្សិត សរុប១៧០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +6
  • សេចក្តីជូនដំណឹងស្តីពីការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យសម្រាប់ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដល់សិស្សនិស្សិត សមាជិក បុគ្គលិក និងមន្ត្រីរាជការ ឱ្យបានជ្រាបថា ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ នឹងចាប់ផ្តើមការប្រឡងជារៀងរាល់ខែគិតចាប់ពីខែមករា សម្រាប់កម្រិតមូលដ្ឋានគ្រឹះ គិតចាប់ពីមុខវិជ្ជាទី១ ដល់មុខវិជ្ជាទី៤ និងកម្រិតបច្ចេកទេស គិតចាប់ពីមុខវិជ្ជាទី៥ ដល់មុខវិជ្ជាទី៨ នៅ វ.គ.ស.ក. ផ្ទាល់។ ខាងក្រោមនេះគឺជា កាលបរិច្ឆេទចុះឈ្មោះ ព័ត៌មាន និងកាលវិភាគប្រឡងប្រចាំឆ្នាំ២០២៥ ៖ • កាលបរិច្ឆេទបើកទទួលការចុះឈ្មោះសម្រាប់ការប្រឡងនឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ។  • ដើម្បីចុះឈ្មោះប្រឡងសូមស្គេន QR ខាងក្រោមរួចបំពេញព័ត៌មាន។ ក្រុមការងាររបស់យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកដើម្បីណែនាំពីការចុះឈ្មោះប្រឡងក្នុងវេបសាយ ATQ។ លោកអ្នកនឹងទទួលបានការណែនាំស្តីពីការប្រឡងបន្ទាប់ពីបានចុះឈ្មោះប្រឡងរួចរាល់។ ដោយសារកន្លែងប្រឡងមានកំណត់ ដូច្នេះលោកអ្នកដែលចុះឈ្មោះមិនបានសម្រេចក្នុងការប្រឡងសម្រាប់ខែណាមួយ នឹងត្រូវលើកទៅក្នុងខែបន្ទាប់ដោយស្វ័យប្រវត្តិ។  • ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទប្រឡងមានក្នុងសេចក្តីជូនដំណឹងខាងក្រោម។ ទាញយកសេចក្តីជូនដំណឹង៖ https://shorturl.at/36Uls ព័ត៌មានទាំងអស់នឹងត្រូវបានទាក់ទងតាមរយៈអ៊ីមែល SMS តេឡេក្រាម និងវេបសាយ ATQ ដោយផ្ទាល់។ សិស្សនិស្សិត សមាជិក បុគ្គលិក និងមន្ត្រីរាជការដែលមានចំណាប់អារម្មណ៍អាចទាក់ទងមកយើងខ្ញុំតាមរយៈទំនាក់ទំនងអ៊ីមែល: atq@kicpaa.org និងលេខទូរសព្ទ(តេឡេក្រាម): ០១៧ ៤៩៣ ១៤០។ ANNOUNCEMENT ATQ EXAMINATION FOR THE EXAM YEAR 2025 Kampuchea Institute of Certified Public Accountants and Auditors (KICPAA) is pleased to announce to all students, members, staff, and civil servants that the ATQ Examination will be conducted starting from January 2025 for principal level (TQ1 to TQ4) and technical level (TQ5 and TQ8) at the KICPAA office. The registration dates, information, and schedule of the 2025 exam can be found below: • The exam registration will start from the date of this announcement. • To register for the exam, please scan the QR below and fill in the information. Our team will contact you to guide you on examination registration in the ATQ system. You will receive the examination guidelines after completing the registration. As the exam seats are limited, those who fail the registration for the exam in any batch will be re-registered for the next exam schedule automatically. • The details of the examination schedule are attached in the official announcement below. Download the official announcement:  https://shorturl.at/36Uls  All information will be directly contacted via email, message, telegram, and the ATQ system. Interesting students, members, staff, and civil servants can contact us via the contact information below. Email: atq@kicpaa.org Phone number (with telegram): 017 493 140

    • No alternative text description for this image
  • នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ គ.ស.២០២៤ នៅសាកលវិទ្យាល័យបៀលប្រាយ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង លោក ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបៀលប្រាយ ។  សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖ ១.ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ២.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង ៣.ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។ សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី សិស្ស និងនិស្សិត សរុប ១៥០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យបៀលប្រាយ។  សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១២និង០០នាទីរសៀល ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +6
  • កិច្ចប្រជុំថ្នាក់តំបន់៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី ១៣៩ នាថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា គ.ស. ២០២៥ នៅទីក្រុងដាវ៉ាវ នាប្រទេសហ្វីលីពីន លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. តំណាងលោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៣៩ ដែលរៀបចំដោយវិទ្យាស្ថានគណនេយ្យករជំនាញហ្វីលីពីន (PICPA)។ កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគតនៃវិជ្ជាជីវៈគណនេយ្យ។ ព្រឹត្តិការណ៍នេះបានផ្តល់នូវវេទិកាដ៏ល្អសម្រាប់កិច្ចពិភាក្សាប្រកបដោយអត្ថន័យជាមួយសមាជិកក្នុងតំបន់ ដែលពេលនោះ វ.គ.ស.ក. ក៏បានចែករំលែកការត្រៀមខ្លួនក្នុងការក្លាយជាសមាជិកពេញសិទ្ធិនៃសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC)និងឆន្ទៈក្នុងការជំរុញវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក នៅ រ៉េមី ក៏បានជួបពិភាក្សាជាមួយ តំណាងACCA និង IFAC ស្តីពីការលើកកម្ពស់សមត្ថភាពរបស់គណនេយ្យជំនាញនៅកម្ពុជា។ កិច្ចពិភាក្សាទាំងនេះក៏បានផ្តោតជាសំខាន់លើការរក្សាគណនេយ្យករជំនាញនាំមុខក្នុងវិស័យនេះ និងការដាក់បញ្ចូលរបាយការណ៍ប្រកបដោយចីរភាពទៅក្នុងការកិច្ចការគណនេយ្យ ដោយផ្តល់សិទ្ធិដល់គណនេយ្យករឱ្យដឹកនាំនិងផ្តួចផ្តើមគំនិតលើការងារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ ក្នុងនាម វ.គ.ស.ក. លោក នៅ រ៉េមី ក៏បានបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៤០ និងសន្និសីទថ្នាក់តំបន់នៅខែឧសភា ឆ្នាំ២០២៥។  កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យដោយបានពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។ វ.គ.ស.ក. សម្តែងនូវអំណរគុណដល់វិទ្យាស្ថានគណនេយ្យករជំនាញហ្វីលីពីន សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយក៏ទន្ទឹងរង់ចាំស្វាគមន៍ មកកាន់ប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ានលើកទី ១៤០ និងសន្និសីទថ្នាក់តំបន់ក្នុងខែឧសភា ឆ្នាំ២០២៥។

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +2
  • នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា គ.ស. ២០២៥  វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់សគ្រាសប្រកបវិជ្ជាជីវៈធុនតូចនិងមធ្យម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងមានការសហការចូលរួមជាវាគ្មិនកិត្តិយស លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Banhji ព្រមទាំង លោក លោកស្រី តំណាងពីក្រុមហ៊ុនគណនេយ្យ និងសវនកម្ម សរុបចំនួន៧៤រូប។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖ ១. ដើម្បីផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និងការត្រៀមខ្លួន ស្តីពី ការរៀបចំផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់សហគ្រាសប្រកបវិជ្ជាជីវៈធុនតូច និងមធ្យម ដែលជាក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ២. ការផ្តល់ធាតុចូលជាមូលដ្ឋានក្នុងការកសាងបាននូវផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលរបស់ SMP  ៣. លើកទឹកចិត្តអ្នកចូលរួមដើម្បី ចែករំលែកនូវបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈការទទួលចាប់យក និងបរិវត្តកម្មឌីជីថល ដើម្បីអាចទទួលបាននូវឧត្តមភាពប្រកួតប្រជែងនៅលើទីផ្សារ  ៤. និងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការវាងអ្នកអនុវត្ត និងស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើបរិវត្តកម្មឌីជីថលឱ្យខានតែបានពីបច្ចុប្បន្នដល់ឆ្នាំ២០៣៥។ សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានបញ្ចប់នូវវេលាម៉ោង១២និង០០នាទីរសៀលប្រកបដោយផ្លែផ្កានិងសហប្រតិបត្តិការខ្ពស់។

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +5
  • នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា គ.ស.២០២៤ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា(វ.គ.ស.ក.)និង លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី “ប្រគល់បណ្ណសរសើរដល់និស្សិតឆ្នើម” នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរដល់និស្សិតឆ្នើមប្រចាំសាកលវិទ្យាល័យ ដែលបានសិក្សា និងប្រឡងជាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)។ កម្មវិធីនេះមានការចូលរួមពីសាស្រ្តាចារ្យនិងនិស្សិតប្រមាណ៧៥រូប នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងបានបញ្ចប់នៅវេលាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពជោគជ័យខ្ពស់។ On Wednesday morning, November 27, 2024, Mrs. Savuth Daly, Executive Director of Kampuchea Institute of Certified Public Accountants and Auditors (KICPAA), and Mr. Chea Thourn, Education Director of KICPAA, were invited as honorable guests to attend the “Awards Ceremony for Outstanding Students” of ACLEDA University of Business (AUB). The event was held to congratulate the outstanding students of the university who studied and passed the ATQ examinations. This event was attended by 75 students, including professors, at AUB and was ended on the same day with great success and fruitful results.

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +3
  • On the morning of November 27, 2024, KICPAA President Mr. KHUN Darith and the KICPAA Secretariat welcomed esteemed guests from the World Bank, including Ms. Patricia McKenzie, Mr. Moad M. Alrubaidi, and Mr. Sophear Khiev, for a fruitful discussion on advancing accounting and auditing practices in Cambodia. Key topics included updates on the CPD and ATQ programs, as well as insights into the National CPA Program. The meeting concluded at 12:41 PM, leaving us with productive discussions and a strong sense of cooperation.

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +1
  • កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “ការផ្ទេរថ្លៃ” នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិចិ្ឆកា គ.ស. ២០២៤ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ដ.) រៀបចំសិក្ខាសាលាអនឡាញដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវ:បន្ត ស្តីពី “ការផ្ទេរថ្លៃ” ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ទ្រី ច័ន្ទតារារិទ្ធ អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។  សិក្ខាសាលានេះ មានគោលបំណងបង្ហាញដល់អ្នកជាប់ពន្ធ និងសាធារណជន ទាំងអស់ដូចជា៖ ១. បានសិក្សាស្វែងយល់អំពីបទប្បញ្ញតិ្តពាក់ព័ន្ធនឹងការផ្ទេរថ្លៃ  ២. ទិដ្ឋភាពទូទៅ សារៈសំខាន់ស្តីពីការផ្ទេរថ្លៃ  ៣. កត្តាកំណត់ភាពដែលអាចធៀបបាន វិធីសាស្រ្តផ្ទេរថ្លៃ និងការកាន់កាប់រក្សាទុកឯកសារ។ សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៥៧ នាក់។ The Continuing Professional Development (CPD) Program on “Transfer Pricing”  On the morning of Tuesday, 19 November 2024 from 9:00 AM to 11:00 AM, The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) in cooperation with the General Department of Taxation hosted a webinar as part of the Continuing Professional Development (CPD) Program on “Transfer Pricing” with our expert speaker, representative of General Department of Taxation, Mr. Try Chandararith, Deputy Chief of Bureau of Department of Enterprise Audit.  The purpose of this webinar is to inform  1. Understand the regulations related to transfer pricing,  2. An overview and the importance of transfer pricing 3. Comparability factors, transfer pricing methodologies, and documentation requirements.  The webinar was successfully held with the interest of 557 participants.

    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
    • No alternative text description for this image
      +8

Similar pages